គន្លឹះនៃការងារ

វិធីសាស្រ្ត និងគំនិតល្អៗ

ប្រវត្តិអ្នកជោគជ័យ

គំនិត និងចំណេះដឹង

អត្ថបទគួរយល់ដឹង

» » » ទទួល​ទាន​អាហារ​បែបណា ​ទើប​ការពារ​រោគ​ខ្វះ​ឈាម​

បើ​យើង​ទទួលទាន​អាហារ​ដែលមាន​ធាតុដែក​មិនបាន​គ្រប​គ្រាន់ ឬ​សារធាតុ​ដែល​រាងកាយ​ប្រ​មួល​ផ្តុំ​ទុក​ថយចុះ នោះ​គ្រាប់​ឈាម​ក្រា​ហម​ដែល​នាំយក​អុកស៊ីសែន​ទៅ​ឲ្យ​រាងកាយ​មាន​អាកា​រៈ​ល្ហិតល្ហៃ ឈឺ​ក្បាល មិនមាន​សមាធិ ស្បែក​ស្លេកស្លាំង ហើយ​នៅ​ទីបំផុត​កើតរោគ​ខ្វះ​ឈាម​។​ ដើម្បី​ជាការ​ការពារ និង​ព្យាបាល​រោគ​ខ្វះ​ឈាម​ខ្លះ យើង​គួរតែ​ងាក​មក​ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​អា​ហារ​​ដែលមាន​ធាតុដែក​ខ្ពស់​រួមមាន សាច់សត្វ គ្រឿងក្នុង​សត្វ និង​អាហារ​សមុទ្រ​។


អាហារ​ទាំងអស់នេះ​មាន​ធាតុដែក​ខ្ពស់ ហើយ​រាងកាយ​អាច​នាំ​ទៅប្រើ​បានល្អ​។ ក្រៅពីនេះ​ធាតុដែក​ក៏មាន​នៅក្នុង​បន្លែ​ពណ៌​បៃតងចាស់​ផងដែរ ដូចជា​ខាត់ណា ត្រកួន រួមទាំង​សណ្តែក​គ្រាប់​ស្ងូ​ត​ផ្សេងៗ​។ ប៉ុន្តែ​អាហារ​ទាំងអស់នេះ​នឹង​បឹ​ត​ស្រូប​ផ្សេងៗ​ចូលទៅ​កាន់​រាងកាយ​បាន​មិនល្អ​ដូច​ធាតុដែក​ដែលមាន​នៅក្នុង​សាច់សត្វ​ឡើយ​។

 ប្រសិនបើ​បានទទួល​ទាន​ជាមួយ​អាហារ​ដែលមាន​វិ​តា​មីន​ខ្ពស់ ដូចជា ក្រូច ត្របែក ល្ហុង ស្ពៃ​ប្រូ​ខូ​លី​ផង​នោះ កឺ​កាន់តែ​ជួយ​បឺត​ស្រូប​យកជាតិ​ដែក​បាន​កាន់តែ​ល្អ​។ យ៉ាងណាក៏ដោយ​ទោះបីជា​យើង​ទទួ​ល​​ទាន​អាហារ​ដែលមាន​ធាតុដែក​គ្រប់គ្រាន់​យ៉ាងណាក្តី ប៉ុន្តែ​បើ​យើង​ទទ ទាន​ជាមួយ​អាហារ​ប្រភេទ​ខ្លះ​ក៏​អាច​ទៅ​បង្អាក់​ដំណើរការ​បឺត​ស្រូបយក​ធាតុដែក​បាន ដូចជា​កា​លើ​ស្យូ​ម​គ្រាប់​តែ កាហ្វេ ឬ​បន្លែបង្ការ​ដែលមាន​ជាតិ​សរសៃ  ឬ​មាន​ហ្វៃ​តេត​ខ្ពស់​ជាដើម​៕

Unknown

We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

ព័ត៌មានចុងក្រោយបំផុត

Select Menu