គន្លឹះនៃការងារ

វិធីសាស្រ្ត និងគំនិតល្អៗ

ប្រវត្តិអ្នកជោគជ័យ

គំនិត និងចំណេះដឹង

អត្ថបទគួរយល់ដឹង

» » » តើគួរហាត់ប្រាណពេលណាទើបល្អ?

បច្ចុប្បន្ននេះយើងសង្កេតឃើញថា មនុស្សស្ទើរតែ៨០ភាគរយបាននាំគ្នាស្ទុះស្ទាងាកមកយកចិត្តទុកដាក់លើសុខភាពជាពិសេស ក្នុងនោះភាគច្រើនជាស្រ្តីក៏ប៉ុន្តែកន្លងមកអ្នកធ្លាប់លួចមន្ទិលសង្ស័យនៅក្នុងចិត្តខ្លះដែរទេថាតើគួរហាត់ប្រាណ នៅពេលណាមួយទើបផ្តល់ ប្រយោជន៏ឲ្យច្រើនបំផុត? នោះក៏ព្រោះថាគេឃើញមានប្រកែកប្រជែងគ្នាថាអ្នកខ្លះយល់ថាគួរហាត់នៅពេលព្រឹកតែអ្នកខ្លះទៀតបែរជាប្រកែកថា គួរហាត់នៅពេលល្ងាចទើបល្អជាង។ 

ក្រោយពេលគេស្រាវជ្រាវដើម្បីស្វែងរកការពិតនៅក្នុងរឿងនេះគេបានរកឃើញថាការហាត់ប្រាណមិនថា ធ្វើនៅពេលណាមួយក៏ដោយរមែងទទួលបានផលប្រយោជន៏ដូចៗគ្នាទាំងអស់ដោយគ្រាន់តែការហាត់ប្រាណ មួយលើកៗ ទាមទារអោយមានការកំណត់ពេលវេលាអោយបានច្បាស់លាស់ក្នុងមួយថ្ងៃប្រមាណពី៣០-៦០នាទី។ 

អ្នកតោងចាំទុកថាវិធីនេះវាជួយអោយការហាត់ប្រាណរបស់អ្នកកើតមានជាប់មិនដាច់ព្រមទាំងហុចផលល្អ ជាងការហាត់ប្រាណដែលគ្មានការកំណត់ច្បាស់លាស់។សំរាប់អ្នកដែលទើបនឹងហាត់ប្រាណថ្មីៗគួរចាប់ផ្តើមពីរយះពេល១០នាទីទៅមុនរួចទើបសន្សឹមៗបង្កើនពេលវេលាឡើង ជារឿយៗរហូតដល់ពី៣០-៦០នាទី។ក្រៅពីនេះក៏មានចំនុចមួយទៀតដោយកំណត់ពេលវេលាអោយស្ថិតនៅពេលវេលាដើមជានិច្ចដូចជាក្រោយពេល ក្រោកពីដំណេក ឬក្រោយពេលចប់ម៉ោងការងារ។ 

មួយវិញទៀតប្រសិនបើលោកអ្នកគ្មានពេលវេលាទៅហាត់ប្រាណតាមក្លឹបទេនោះអ្នកក៏អាចហាត់ប្រាណបានតាម បែបងាយៗនៅផ្ទះបាន ដូចជារត់មួយកន្លែង ដើរលឿន រាំតាមចង្វាក់ ភ្លេង ឬក៏អាចរកខ្សែវីដេអូ ដែលបង្រៀនពី ក្បាច់រាំ និងក្បាច់ហាត់តាមបែបផ្សេងៗមកបើកមើលធ្វើជា ជំនួយក៏ល្អដូចគ្នា៕

Unknown

We are.., This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

ព័ត៌មានចុងក្រោយបំផុត

Select Menu